
នៅវេលា រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចសិប្បកម្ម សិ ប៊ិ អេ ផ្គត់ផ្គង់ចេកអំបូងលឿងស្ថិតនៅ ផ្លូវ៦៨K ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងបន្ទំចេក០១ ទំហំ (០៤ម៉ែត្រ × ២០ម៉ែត្រ) ខូចខាតទាំងស្រុងដំបូលប្រហែល៣០% ចេកមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នៅវេលារសៀល ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង ៣២ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿងប្រើប្រាដទឹកអស់០១ឡាន ស្មើរ០៦ម៉ែត្រគូប៕

