2025-06-26 09:46
16

ឧត្តមមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ពឈរជើងតំបន់ជួរមុខ និងប្រជាពលរដ្ឋ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

ដំណើរចុះសាកសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តមានជ័យ របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយ៥ ធ្វើឡើងបន្ទាប់ពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃមានភាពតានតឹងខ្លាំង ទំនាក់ទំនងក៏មានការធ្លាក់ចុះ ក្រោយមានការប៉ះទង្គិចគ្នានៅតំបន់មុំបី បង្កឡើងដោយកម្លាំងយោធាថៃ ឆ្មក់ចូលបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅលេណដ្ឋានដែលកម្ពុជាឈរជើងតាំងពីយូណាស់មកហើយ។

នាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥ តេជោសែន»  ចុះមកជួបកងទ័ពនាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ពកម្ពុជាយើង ហើយក៏ជាការពង្រឹងទឹកចិត្តដល់កងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕