
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានតម Comment ក្រុមចោរសៀមវង្វែងប្រវត្តិសាស្ត្រចង់បានទឹកដីខ្មែរ ដោយសម្តេចបានផ្តាំថា «ចោរសៀមសូមកុំភ្លចសិទ្ធសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងផែនទីនោះផង។ កុំប្រើផែនទីចោដែលគូសដោយខ្លួនឯង ដើម្បីដីខ្មែរ។ សម្តេចតេជោ ក៏បានសន្មត់ថាក្នុងរយៈពេល៣ខែខាងមុខនេះ ប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ចូលមកជំនួសលោកស្រី ផែថងថាន ទៀតផង»។
ក្នុង Comment សម្តេចតេជោ បានសរសេរថា៖ «ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ? តាមរយះការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន»។
សម្តេចតេជោបានបញ្ជាក់ថា៖ «ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ»។
តាមការស្មានរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយសម្តេចក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែសម្តេចមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានសម្តេច»។
សម្តេចតេជោ បានតមទៀតថា៖ «ចោសៀមកុំភ្លចសិទ្ធសញ្ញាបារាំង-សៀម ១៩០៤ និង១៩០៧ និងផែនទី
នោះផង។ កុំប្រើផែនទីចោដែលគូសដោយខ្លួនឯង ដើម្បីដីខ្មែរ»៕

