
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Natthapon Nakpanich (ណាត់ថាផុន ណាក់ប៉ានិច) បានប្រកាសពីការបង្កើតក្រុមការងារពិសេសថ្មីបន្ទាប់ ដើម្បីឆ្លើយតបនឹងភាពតានតឹងអំពីបញ្ហាព្រំដែន និងតាមដានការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមប្រចាំថ្ងៃ របស់សម្តេចតេ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
តាមសារព័ត៌មានថៃ The Nation បានចេញផ្សាយថា ក្រុមការងារពិសេសថ្មីមួយរបស់ថៃ ត្រូវបានលោកឧត្តមសេនីយ៍ Natthapon Nakpanich ប្រកាសបង្កើតឡើង នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះបន្ទាប់ពីកិច្ចប្រជុំនៅវិមានរដ្ឋាភិបាល។
The Nation បានបញ្ជាក់ថា៖ «ក្រុមការងារកម្ពុជាថៃថ្មី ដែលបង្កើតឡើងនៅថ្ងៃនេះ គឺដើម្បីដោះស្រាយភាពតានតឹងបញ្ហាព្រំដែន ដែលជាបឋម ផ្តើមចេញពីការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមប្រចាំថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា»។
គោលបំណងចម្បងនៃការបង្កើតក្រុមការងារថ្មីនេះ គឺដើម្បីគាំទ្រដល់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ RBC នៅចុងខែមិថុនានេះ សំដៅកាត់បន្ថយវត្តមានយោធានៅសងខាងនៅតាមបន្ទាត់ព្រំដែន។ តាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហារយៈពេលវែង ដែលទាក់ទងនឹងគណៈកម្មាធិការព្រំដែនរួមថៃ-កម្ពុជា (JBC) និងករណីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ៕



_1750150215.jpg)