2025-06-12 09:20
31

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ នៅសាលប្រជុំ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ខេត្ត ចុះជួយពង្រឹងអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោក ហែម សារិទ្ធ អភិបាល នៃគណ:អភិបាលស្រុកស្វាយជ្រំ។
ពិធីនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹងរងស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោក លោកស្រីអធិការរង លោក លោកស្រី នាយ នាយរងផ្នែក លោក លោកស្រី មេឃុំទាំង១៦ឃុំ លោក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ សរុបតម ៧៨នាក់ ស្រី ១៣នាក់។
ក្រោយពីចប់កម្មវិធី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត បានអញ្ជើញពិនិត្យមើលការរីកចម្រើនរបស់អធិការដ្ឋាននគរបាលស្រុក៕