
(កំពត)នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥នេះឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា និងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួមមានព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា ព្រះរាជាគណៈថ្នាក់ចត្វា ព្រះជលធីវាសី ព្រះមេគណខេត្តកំពតអមដំណើរដោយឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម អគ្គនាយក និងលោកនាក់ យិតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពត មន្រ្តីរាជការ បានទទួលធ្វើបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានថ្នាក់ដឹកនាំ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អាចារ្យគណៈកម្មការវត្ត សប្បុរសជនជាពុទ្ធបរិស័ទសរុប..៦៧..អង្គ/រូប។
ក្នុងពិធីនោះឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកប្រជុំពិគ្រោះយោបល់គ្នាអំពីកម្មវិធី និងការចុះត្រួតពិនិត្យមើលផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារថ្មីនិងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ថា វត្តពោធិព្រឹក្សាខារាម ហៅវត្តតូបនេះស្ថិតនៅក្នុងឃុំត្រពាំងព្រីងស្រុកទឹកឈូខេត្តកំពតដោយបានការជួយចាត់ចែងឧបត្ថម្ភគាំទ្រក្នុងការសាងសង់សំណង់ទាំងអស់ពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។(សឹង រ៉ាត់)

