2025-06-11 12:30
31

សៀមរាប៖   ថៅកែគ្រឿងសំណង់ដែលជាអ្នកជំនួយដ៍ល្បីមួយរូប នៅក្រុងសៀមរាប ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងបរិវេនដីឡូត៍ផ្ទះវីឡាមួយកន្លែង សង្ស័យពាក់ព័ន្ធករណី ឃាតកម្ម។

ការភ្ញាក់ផ្អើកករណីថៅក្រែលក់គ្រឿងសំណង់ស្លាប់ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងទីធ្លាដីឡូត៍នៃផ្ទះវីឡាមួយកន្លែង ដែលស្ថិតនៅក្នុងភូមិទស្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡៅ ឡឹង ភេទប្រុស អាយ ៤៨ឆ្នាំ  មកពីស្រុកសូទ្រនិគម បច្ចុប្បន្នរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម សង្ស័យថា ជាករណី «ឃាតកម្ម» ខណៈពេលសមត្ថកិច្ចកំពុងស្រាវជ្រាប និងមិនទាន់អាចបញ្ជាក់អំពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ។

ពាក់ព័ន្ធករណីការស្លាប់ថៅកែលក់គ្រឿងសំណង់ល្បីឈ្មោះរូបនេះ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមជំនាញ៕