2025-06-04 13:15
40

ភ្នំពេញ៖    ទីតាំងក្លឹបស្នុកឃ័រ យីហោ «អេលីត» មានលួចបង្កប់នូវល្បែងស៊ីសងដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឆ្មក់ចុះបង្ក្រាប និងធ្វើកិច្ចជាមួយម្ចាស់ទីតាំងឱ្យបញ្ឈប់បើកឱ្យមានល្បែងស៊ីសង ខណៈពេលចុះទៅគ្មានឃើញស្រមោលអ្នកញៀនល្បែងសូម្បីមួយនាក់ ពោល គឺពួកគេហាក់បីដូចជាបានដឹងខ្លួនមុនអំពីប្រតិបត្តិការនេះ។

ការចុះបង្ក្រាបទីតាំងក្លឹបស្នូកឃ័រ អេលីត ធ្វើឡើងកាលវេលាម៉ោង ០១និង៣០នាទីរ សៀលថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២៥ ក្រោយមការដឹកនាំបញ្ជាដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ សហកម្លាំងនគរបាលខណ្ឌចុះឆ្មក់ចុះបង្រ្កាបទីតាំងនោះសង្ស័យបង្កប់ល្បែងស៊ីសងជ្រកក្រោមយីហោ «ក្លឹបស្នុកឃ័រ អេលីត» ពេលសមត្ថកិច្ចចម្រុះចុះទៅនោះអត់មានឃើញមនុស្សចូលលេងទេ ខុសប្លែកពីសព្វមួយដង មានមនុស្សចូលលេងអ៊ូអរ។

សូមជម្រាបថា ក្លឹបកីឡាស្នូកឃ័រ អេលីត (ELETE SNOOKER CLUB) មានទីតាំងស្ថិតផ្ទះលេខ ១០២ ផ្លូវ៩៥ ក្រុមទី១៧ ភូមិ០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពដែលផ្តល់រូបភាពឱ្យទៅសមត្ថកិច្ច គឺមានមនុស្សចូលលេងច្រើន ប៉ុន្តែនៅពេលសមត្ថិច្ចចុះទៅស្រាប់តែគ្មានមនុស្សទាល់តែសោះ ហាក់ដូចជាមានអ្នករាយការណ៍ឱ្យដឹងជាមុន៕