2025-06-04 10:02
48

ភ្នំពេញ៖ នាវាពិឃាតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ០១គ្រឿង គ្រោងនឹងមកបំពេញទស្សកិច្ច និងសំចតនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ស្របពេលគម្រោងការអញ្ជើញធ្វើទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅចុងឆ្នាំ២០២៥នេះ។

គម្រោងចូលមកចតមូលដ្ឋានសមុទ្ររាមរបស់នាវាអាមេរិក ត្រូវបានលើកឡើងជំនួបពិភាក្សាការងារ និងសំដែងការគួរសម រវាងលោក John Noh ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នាឱកាសចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២២ ឆ្នាំ២០២៥ (22nd Shangri-La Dialogue 2025) នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ គឺទី ៣០-៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកុំក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានទន្ទឹងរង់ចាំការចូលមកសំចត និងការហ្វឹកហាត់របស់នាវាកងទ័ពជើងទឹករបស់អាម៉េរិក ០១គ្រឿង នៅមូលដ្ឋានទ័ពជើងទឹករាម នាចុងឆ្នាំ២០២៥នេះ ព្រមទាំងការធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិកផងដែរ៕