2025-05-26 15:59
63

ភ្នំពេញ៖ អតីតប្រមុខការទូតរបស់កម្ពុជា ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ត្រូវបានព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជា «សម្តេចឥស្សរបិទេសបញ្ញា»។ នេះបើយោតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាញសារព័ត៌មាន MSJ TV ទទួលបាននារសៀលនេះ។

សូមជម្រាបថា សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង គឺជាឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជា បានកាន់មុខដំណែង ជា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អស់រយៈពេលជាច្រើនអាណត្តិ កាលពីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេច ហោ ណាំហុង បានបំពេញកិច្ចការងារទំនាក់ទំនងការទូតសំខាន់យ៉ាងជូនជាតិមាតុភូមិ៕