2025-04-29 15:22
69

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «កាលពីថ្ងៃម្សិល ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបានស៊ីញ៉េលើអនុក្រឹត្យមួយសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជកាដែលបានចូលសោធននិវត្តន៍ ដែលនេះ គឺជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅរបស់អតីតីមន្ត្រីរាជកាយើង ដោយមិនទុកចោល ឬមិនបានគិតគូនោះទេ ទោះតិច ឬច្រើនក្តី ត្រូវតែឧប្ថម្ភជូនតាមលទ្ធភាព»។

នេះតាមការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងនាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ” នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅឯខេត្តតាកែវ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ «យើងគិតគូទាំងមន្ត្រីរាជកាដែលកំពុងធ្វើបំពេញការងារ និងអ្នកដែលចូលសោធននិវតត្តន៍ទោះតិច ឬច្រើនក្តី រាជរដ្ឋាភិបាលមិនដែលភ្លេចឡើយ គ្រប់កម្រិតជីវភាព្រជាពលរដ្ឋគ្រប់ៗគ្នា។ អញ្ចឹការគិតពីជីវភាពមន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ គិតទាំងសុខភាពកូនដែលមិនទាន់កើត រហូតកើតបានអាយុ២ឆ្នាំ មានមន្ត្រីរាជកា បងប្អូនកម្មករ-កម្មការ និងប្រជាពលរដ្ឋជាច្រើន ដើម្បីទទួលផលនេះ»។ 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលមានច្រើនណាស់គិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ទោះបីរដ្ឋមិនសូវមានលទ្ធភាពច្រើន ប៉ុន្តែយើងបង្កើតកម្មវិធីជួយប្រជាពលរដ្ឋតិច ឬច្រើនតាមលទ្ធភាពជាក់ស្តែង ពេលណារដ្ឋកាន់តែមាននោះការគិតដល់ប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត»៕